ប្រវត្តិនៃឈ្មោះបាត់ដំបង
បើតាមសិលាចារិកថ្មប្រាសាទដែលយើងមាន និងបានរកឃើញរហូតសព្វថ្ងៃ នៅមុនសម័យ និងសម័យអង្គរគេពុំបានឃើញចែងអោយយើងដឹងថា តើសម័យនោះ មាន ភូមិស្រុកណាមួយដែលមានឈ្មោះ បាត់ដំបងនោះទេ ។ ប៉ុន្តែយើងក៏មិនហ៊ានសន្និដ្ឋានថា ឈ្មោះបាត់ដំបង នេះមានប្រើឬមិនប្រើក្នុងសម័យនោះដែរ ។ ប៉ុន្តែក្នុងសម័យអង្គរនិងក្រោយអង្គរតាមឯកសារ"មហាជនខ្មែរ"មាន ប្រើឈ្មោះ"ស្រុកបាត់ដំបង " ។ ហេតុអ្វីបានជាហៅឈ្មោះបាត់ដំបង ប្រវត្តិសាស្ត្រសរសេរលើសិលាចារិកមិនបានឆ្លើយឲ្យដឹងឡើយ គឺមានតែនៅក្នុងរឿងព្រេងប៉ុណ្ណោះគឺរឿងតាដំបងក្រញូងដែល ខ្មែរ យើងយល់ថាជារឿងកើតមានតាំងពីសម័យអង្គរដែលបានពន្យល់ពីដើមហេតុ ដែលនាំអោយយើងហៅឈ្មោះ"បាត់ដំបង"ឬអូរដំបង ។ ឯឈ្មោះ "ព្រះដំបង" គឺស្តេចរាមាទី១បានកំណត់ឲ្យហៅឈ្មោះភូមិសង្កែថាជា "ព្រះដំបង" ។កាលពីមុនសម័យអង្គរ និងសម័យអង្គរភាគខាងលិច និងភាគពាយ័ព្យនៃ បឹងទន្លេសាបគឺជាដែនដី អមោឃបុរៈនិង ជាដែនដី ភិមៈបុរៈ ។ នៅក្នុង សម័យអង្គរដែនដីឬភូមិភាគអមោឃបុរីមានការរីកចំរើនខ្លាំងដោយសារ ដីមានជីរជាតិល្អ អាចដាំដំណាំស្រូវនិងបន្លែផ្លែឈើផ្សេងៗបាន ប្រកបដោយទិន្នផលល្អប្រសើរ ។ ប្រជាពលរដ្ឋខ្មែរជំនាន់នោះមករស់នៅភូមិភាគនេះ ច្រើនជាភស្តុតាង បង្ហាញ គឺមានប្រាសាទបុរាណជាច្រើនសន្ឋឹកសន្ឋាប់ក្នុងតំបន់នេះ ។ ប៉ុន្តែប្រាសាទបុរាណទាំងនោះ រលំបាក់បែកបាត់បង់ស្ទើរតែទាំងអស់ លើកលែងតែប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទបាសែត ប្រាសាទស្ទឹង បន្ទាយទ័យ បន្ទាយឆ្មារ ។ល។ ដែលនាម៉ឺនសព្វមុខមន្ត្រីនិងប្រជារាស្ត្រជំនាន់នោះបានកសាងឡើង សំរាប់ជាទីសក្ការៈបូជាដល់ព្រះអាទិទេពនិងទេវៈផ្សេងៗ ។ ខាងព្រហ្មញ្ញសាសនា ឬក៏ដល់ព្រះពុទ្ឋ និងពោធិសត្វផ្សេងៗខាង ពុទ្ឋសាសនា។
នៅសតវត្សរ៍ក្រោយមកទៀត ដែនដីខេត្តបាត់ដំបង ត្រូវបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីចំបាំងរាំងជល់ ដោយការឈ្លានពានពីសំណាក់ពួកសៀមតាំងពីសតវត្ស ១៥-១៦-១៧-១៨ ធ្វើអោយជីវភាព រស់នៅរបស់ប្រជាជនបាត់ដំបងជំនាន់នោះធ្លាក់ក្រលំបាកព្រាត់ប្រាស និរាសគ្រួសារទ្រព្យសម្បិត្តផ្ទះសម្បែងគួរអោយខ្លោចផ្សារ។
នៅចុងសតវត្សទិ១៨ដល់ដើមសតវត្សទី២០បាត់ដំបងក៏ធ្លាក់នៅក្រោម អំណាចត្រួតត្រាជិះជាន់របស់ពួកសៀមអស់រយៈពេលជាងមួយសតវត្សរ៍ ដែលគ្រប់គ្រងដោយអំណាចគ្រួសារ ចៅហ្វាបែនក្រោយមកគេដាក់ឈ្មោះថា " ត្រកូលអភ័យវង្ស "អស់៦តំណរហូតដល់ឆ្នាំ១៩០៧ ។
តាមសន្ឋិសញ្ញាបារាំង-សៀម ចុះថ្ងៃទី ២៣ ខែ មិនា ឆ្នាំ ១៩០៧ សៀមត្រូវប្រគល់មកអោយកម្ពុជាវិញ នូវទឹកដីដែលខ្លួនធ្លាប់កាន់ កាប់ជាងមួយសតវត្សរ៍នោះ គឺបាត់ដំបង សៀមរាបអង្គរ សិរីសោភ័ណនិងចុងកាល់ដោយប្តូរ និងខេត្តត្រាតនិងតំបន់ដាច់សេ (ដែនដីលាវ ) ប៉ែកខាងលើនៃទន្លេមេគង្គ។ ប៉ុន្មានខែក្រោយមកព្រះករុណាព្រះ បាទស៊ីសុវត្ថិទ្រង់បានចេញព្រះ រាជប្រកាសលេខ៦៦ ចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ១៩០៧កំណត់ដែនដីបាត់ដំបងត្រូវបែងចែកជា៣ខេត្ត គឺ ខេត្តបាត់ដំបង ខេត្ត សៀមរាបនិង ខេត្តសិរីសោភ័ណ ។
នៅឆ្នាំ១៩២៥ ទឹកដីខេត្តបាត់ដំបង ត្រូវបានបែងចែកសារជាថ្មីអោយទៅ ជាខេត្តបាត់ដំបង មានស្រុក២គឺខេត្តបាត់ដំបង ខេត្តសៀមរាប ក្នុងនោះខេត្តបាត់ដំបងមានស្រុក២ គឺស្រុកបាត់ដំបង និង ស្រុកសិរីសោភ័ណ ។ នៅឆ្នាំ១៩៤០ ខេត្តបាត់ដំបងមានស្រុកចំនួន៧ គឺស្រុកបាត់ដំបង ស្រុកសង្កែ ស្រុកមោងឬស្សី ស្រុកមង្គលបុរី ស្រុកទឹកជោរ ស្រុកសិរីសោភ័ណ និងស្រុកបិត្បូង។
នៅខែឧសភាឆ្នាំ១៩៥៣ តំបន់រដ្ឋបាលប៉ោយប៉ែត ត្រូវបានបង្កើតឡើងចំណុះស្រុក សិរីសោភ័ណ ។ នៅខែកក្កដាឆ្នាំ១៩៥៧ ស្រុកទឹកជោរត្រូវបានបែងចែកទៅជា២ស្រុកគឺ ស្រុកព្រះនេតព្រះ និង ស្រុកភ្នំស្រុក ។ ស្រុកសិរីសោភ័ណត្រូវបានបែងចែកទៅជា២ ស្រុកដែរគឺ ស្រុកសិរីសោភ័ណ និង ស្រុកបន្ទាយឆ្មា។ នៅខែមិនា ឆ្នាំ១៩៦៥ តំបន់រដ្ឋបាលប៉ោយប៉ែតដែលបានបង្កើតនៅឆ្នាំ១៩៥៣ នោះត្រូវបានចាត់ថ្នាក់ជាស្រុកឈ្មោះថា ស្រុកអូរជ្រៅ។ នៅខែកក្កដា ឆ្នាំ ១៩៦៥ ទឹកដីមោងឬស្សីមួយផ្នែកត្រូវបានកាត់ទៅជាតំបន់រដ្ឋបាលគាស់ ក្រឡ ។ នៅខែមិនាឆ្នាំ១៩៦៦ ស្រុកថ្មីមួយទៀតត្រូវបានបង្កើតឡើងគឺស្រុកថ្មពួកមានទីតាំងនៅតាំង នៅថ្មពួក ។ ជាមួយគ្នានេះស្រុកបន្ទាយឆ្មាត្រូវបានដកចេញពីខេត្តបាត់ដំបង ឲ្យចំណុះខេត្តឧត្តមានជ័យវិញដែលជាខេត្តដែលទើបបង្កើតថ្មី ។
នៅដើមសម័យសាធារណរដ្ឋខ្មែរមានស្រុកចំនួន២បានបង្កើតឡើងគឺ ស្រុកបា ណន់ និងស្រុកគាស់ឡ ។ សរុបមកដល់ត្រឹមនេះស្រុកបាត់ដំបងមានស្រុកចំនួន៩ គឺស្រុកបាត់ដំបង ស្រុកសង្កែ ស្រុកមោងឬស្សី ស្រុកមង្គលបូរី ស្រុកសិរីសោភ័ណ ស្រុកអូរជ្រៅ ស្រុកព្រះនេត្រព្រះ ស្រុកបាណន់ ស្រុកគាស់ឡ និងតំបន់ រដ្ឋបាលចំនួន២ គឺ តំបន់រដ្ឋបាលបាក់ព្រា និងតំបន់រដ្ឋបាលល្វា ។ ក្នុងរបបវាលពិឃាត ៣ ឆ្នាំ ៨ខែ ២០ថ្ងៃនៅខេត្តបាត់ដំបងក៏ដូចជា ខេត្តនានាទូទាំងប្រទេសដែរ ប្រជាពលរដ្ឋត្រូវបានជម្លៀសចុះឡើងពិសេសពីតំបន់ទីក្រុងទី ប្រជុំជនទៅកាន់ជនបទនិងតំបន់ព្រៃភ្នំ ។ ខេត្តបាត់ដំបងធ្លាប់ល្បីថាជាជង្រុកស្រូវនៃប្រទេសបានក្លាយទៅ ជាតំបន់ទទួលទារុណកម្មកាប់សំលាប់និងបង្អត់អាហារពេលនោះខេត្តពុំ មានព្រំប្រទល់ច្បាស់លាស់ទេដោយ អង្គការដឹកនាំពេលនោះដាក់ខេត្តបាត់ដំបងទៅក្នុងតំបន់ភូមិភាគ ពាយ័ព្យហើយមានតំបន់១តំបន់៣តំបន់៤ និង តំបន់៥ ។ ខណៈនោះមានឮគេហៅឈ្មោះស្រុកខ្លះដែរដូចជាស្រុកភ្នំសំពៅ ស្រុកបាត់ដំបង-ស្រុកមង្គលបុរី ស្រុកសង្កែ-ស្រុកមោងឬស្សី-ស្រុក៤១-ស្រុក៤២ ។ល។
ខេត្តបាត់ដំបងត្រូវបានរំដោះជាស្ថាពរពីរបបប្រល័យពូជសាសន៍នៅ ថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៧៩ ។ ក្បាលម៉ាស៊ីនដឹកនាំមានឈ្មោះថាគណៈកម្មាធិការប្រជាជនបដិវត្តន៍ (ខេត្ត-ស្រុក-ទីរួមខេត្ត-ឃុំ-សង្កាត់) ។ គណៈកម្មាធិការប្រជាជន ឃុំ-សង្កាត់ត្រូវបានជ្រើសរើសដោយការបោះឆ្នោតដំបូងបំផុតនៅ ឆ្នាំ១៩៨៣ ។ ពីឆ្នាំ១៩៨៩ ដល់ ឆ្នាំ ១៩៨៦ ខេត្តបាត់ដំបងមានស្រុកចំនួន៩ទីរួមខេត្តចំនួន១ ។
នៅឆ្នាំ១៩៨៦ ស្រុកថ្មី៣ត្រូវបានបង្កើតបន្ថែមទៀតមានស្រុកបាណន់-ស្រុកបវេលនិង ស្រុកឯកភ្នំ ។ ត្រឹមតំណាក់កាលនេះបាត់ដំបងមាន ១២ស្រុកនិងទីរួមខេត្ត៩គឺស្រុកមោងឬស្សី-ស្រុកសង្កែស្រុកបាណន់- ស្រុកឯកភ្នំ-ស្រុកបាត់ដំបង-ស្រុករតនមណ្ឌស្រុកមង្គលបុរី-ស្រុក សិរិសោភ័ណ ស្រុកព្រះនេតព្រះ-ស្រុកថ្មពួក-ស្រុកភ្នំស្រុក និង ស្រុកបវេល ។
នៅឆ្នាំ១៩៨៨ ស្រុកចំនួន៥គឺស្រុកមង្គលបុរី-ស្រុកថ្មពួក-ស្រុកសិរីសោភ័ណ- ស្រុកព្រះនេតព្រះ និងស្រុកភ្នំស្រុកត្រូវបានកាត់ចេញដើម្បីបង្កើតជាខេត្តថ្មីមួយ ទៀតគឺខេត្តបន្ទាយមានជ័យ ។ ចាប់ពីនោះរហូតដល់ឆ្នាំ១៩៩៣ ខេត្តបាត់ដំបងមានស្រុកចំនួន៧ទីរួមខេត្ត១ និងឃុំចំនួន៥៣និងសង្កាត់ចំនួន១០ ។
ក្រោយមានរដ្ឋ ធម្មនុញ្ញថ្មីទីរួមខេត្តបាត់ដំបងត្រូវបានប្តូរ ឈ្មោះមកជាស្រុកស្វាយប៉ោវិញ ។ ចំណែកសង្កាត់ទាំង១០ត្រូវបានប្តូរមកជាឃុំដូច្នេះខេត្តបាត់ដំបង មានស្រុកចំនួន៨និងឃុំចំនួន ៤៧ ។
នៅឆ្នាំ១៩៩៨ ក្រោយសមាហរណកម្មកំលាំងកម្ពុជាប្រជាធិបតេយ្យ ខេត្តបាត់ដំបងត្រូវបានកាត់ទឹកដីមួយផ្នែកទៀតដើម្បីបង្កើត ក្រុងប៉ៃលិនហើយស្រុកចំនួន ៤ ត្រូវបានបង្កើតថែមមានស្រុកសំឡូត-ស្រុកកំរៀងស្រុកភ្នំព្រឹកនិង ស្រុកសំពៅលូន។ នៅឆ្នាំ២០០០ ទឹកដីស្រុកមោងឬស្សីត្រូវបានរំលែកមួយផ្នែកបង្កើតជាស្រុកគាស់ ក្រឡដែលមាន៦ឃុំ ។ ចំណែកឯស្រុកស្វាយប៉ាត្រូវបានប្តូរឈ្មោះមកជាស្រុកបាត់ដំបងវិញ ។ រីឯស្រុកបាត់ដំបងដែលមានទីតាំងនៅថ្មគោលត្រូវបានប្តូរឈ្មោះជា ស្រុកថ្មគោលវិញ ។
ចាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្នខេត្តបាត់ដំបងមានស្រុក ចំនួន១៣ ឃុំចំនួន៩៦ និងភូមិចំនួន៧៤១ មានផ្ទៃដី១.១៦២.២០០ហិកតា មានប្រជាជន១៩១-៣១៧គ្រួសារ មនុស្សរាយ៩៨៨-៥១០នាក់ ។[១]
វិស័យសេដ្ឋកិច្ច
ឆ្នាំ២០០៦ វិស័យសេដ្ឋកិច្ចនៅខេត្តបាត់ដំបងមានការរីកចំរើនគួរអោយគត់សំគាល់ ទាំងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ។១-ការងារសេដ្ឋកិច្ច ការងារបង្កបង្កើនផលស្រូវ នារដូវវស្សាឆ្នាំ២០០៦នេះទឹកភ្លៀងអំណោយផលទៅដើមរដូវ និង ពាក់កណ្តាលរដូវធ្វើឱ្យការងារបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំបានលើសផែនការដែលបានគ្រោងទុករហូតជាង ១០២,៥៣ភាគរយ។ នៅចុងរដូវជួបគ្រោះរាំងស្ងួតខ្លះ ធ្វើឱ្យខូចខាតដំណាំស្រូវអស់២៤៦ហិកតា។ ជាក់ស្តែងនៅរដូវវស្សានេះការដាំដុះស្រូវ សរុប ២៤៤.០១ហិកតាស្មើនិង ១០២,៥៣ភាគរយនៃផែនការ២៣៨.០០០ហិកតាក្នុងនោះការខូចខាតតិចជាងឆ្នាំទៅ ២៤៦ ហិកតា។ ឆ្នាំ២០០៦ ផ្ទៃដីស្រូវកើនឡើងជាងឆ្នាំ២០០៥ ចំនួន៨០០ ហិកតាការកើនឡើងនេះដោយសារកសិករ នាំគ្នារានដី ដែលបោះបង់ចោលពីមុន និងធ្វើនៅលើផ្ទៃដី ដែលទើបធ្វើការដោះមីនរួច។ តាមការប៉ាន់ស្មានទិន្នផល ស្រូវជាមធ្យម ២,២តោនក្នុង១ហិកតា។ មានបរិមាណផលសរុប ចំនួន៥៣៦.៨៣០,៨តោន និងគ្រោងអនុវត្តឆ្នាំ២០០៧ ស្រូវប្រាំងចំនួនជាង២០០០ហិកិតា ។ ការដាំដុះស្រូវសរុបចំនួន២៤៤.០១៤ ហិកតា មានស្រូវឡើងទឹក ១៧.១១៧ ហិកតា ស្រូវធ្ងន់ ចំនួន១១២.៨៣៤ហិកតា ក្នុងនោះស្រូវសន្ទូង៨០៤២ ហិកតា ស្រូវកណ្តាល ៧២.៣៧៥ហិកតា ក្នុងនោះស្រូវសន្ទូង៨៩៣៤ហិកតាស្រូវស្រាលសរុប ៣៩.៣៥៧ហិកតាក្នុងនោះសន្ទូង៣១៨៦ ហិកតា ស្រូវអ៊ីអ៊ែរ ៣៥១១ហិកតាក្នុងនោះសន្ទូង ៣៤ហិកតាស្រូវបង្កើនរដូវ ៣៤៧៩ហិកតា ស្រូវបុកដាំ ២៣៣១ហិកតា។
២-ក្រៅពីដំណាំស្រូវមានដំណាំរួមផ្សំដែលអនុវត្តបាន៩៨.៣៤២ហិកតាស្មើនិង១៣៨,៧២ភាគរយនៃផែនការ៧០៨៩០ហិកតា ពោតសរុប៤២០១៨ហិកតាស្មើ៩៨,៣៨%ក្នុងនោះពោតក្រហម៤០៥៦៥ហិកតា ស្មើ១០០,៧៨%ដំឡូងមី១៨០២០ហិកតាស្មើ៦៧៧,៤៤% ដំឡូងជ្វា២៤២ហិកតាស្មើ ៣២,៧០% បន្លែគ្រប់មុខ១២៧៣ ហិកតាស្មើ ៤៨,៥៩%ក្នុងនោះម្ទេស៤៣៦ហិកតាស្មើ៨៧,២០%សណ្តែកសរុប៣៦.៧៨៩ហិកតាស្មើ១៦៦,០២%ក្នុងនោះសណ្តែក បាយ៣៦.៧៦០ហិកតាស្មើ ១៦៦,៦៤%
៣-ដំណាំឧស្សាហកម្មសរុប៥០.១៧៨ហិកតាស្មើ ៧៣,៦៧% សណ្តែកដី៤៥៨៩ហិកតាស្មើ៧២,៣៨%សណ្តែកសៀង៣៨.៩១៧ហិកតាស្មើ៧៨,៨១% ក្រចៅ ២៣៦ហិកតាស្មើ៦២,១១% អំពៅ៣៦៣ហិកតាស្មើ ៧១,១៨% ម្នាស់១៩០ហិកតាស្មើ៩៥% ល្ង៥៨៣០ហិកតាស្មើ៥១,៥៩%ល្មៀត៦៦ហិកតា ល្ហុងប្រេង៥៣ហិកតា ទំពាំងបាយជូ៣ហិកតាកៅស៊ូ ១៨៣ហិកតាការវាយតំលៃតុល្យភាព ស្បៀងស្រូវជំហានទី២សំរាប់ឆ្នាំ២០០៧សល់ពីការហូបចុក ទុកពូជ ចំណីសត្វ និងការបាត់បង់ នៅពេលប្រមូលផល សល់ស្បៀងចំនួនជិត ៣០០-០០០តោនសំរាប់លក់។ ក្រៅពីដំណាំស្រូវរដូវវស្សា-ដំណាំរួមផ្សំនិងដំណាំឧស្សាហកម្មនៅមានការចិញ្ចឹមសត្វ ការផលិតពូជស្រូវ ចំណីសត្វ៘ដើម្បីចូលរួមក្នុងការងារលើកស្ទួយកំរឹត ជីវភាពរបស់ប្រជាកសិករនៅតាមមូលដ្ឋានក្នុងខេត្ត និងដើម្បីអនុវត្តនូវ យុទ្ធសាស្ត្រ របស់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលជំរុញឱ្យកសិករប្តូរទំលាប់ពី ការធ្វើស្រូវធ្ងន់ងាកមកធ្វើស្រូវស្រាល និង ស្រូវកណ្តាល ព្រមទាំងការធ្វើស្រូវប្រពល វប្បកម្មដំណាំស្រូវ តាមគោលការណ៍ ធម្មជាតិ ។ មន្ទីរជំនាញកសិកម្ម ព្រមទាំងមន្ត្រីការិយាល័យក្សេតសាស្ត្រ និង កែលំអដីកសិកម្មបានចុះជំរុញ និង ធ្វើការផ្សព្វផ្សាយ តាមបណ្តាមូល ដ្ឋានរបស់ប្រជាកសិករនូវការ អនុវត្តន៍ប្រពលវប្បកម្មដំណាំស្រូវ តាមគោលការណ៍ធម្មជាតិ តាមរយៈការចាក់បញ្ជាំងវីដេអូ ស៊ីឌីព្រមទាំងផ្តល់ជូននូវខិតប័ណ្ណ និង សៀវភៅណែនាំស្តីពីប្រពលវប្បកម្មដំណាំស្រូវដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ។ ជាមួយគ្នានេះ មន្ទីរកសិកម្ម ក៏បានផ្តល់ជូន ដល់ប្រជាកសិករផងដែរនូវគ្រាប់ពូជស្រូវមានគុណភាពល្អដូចជាពូជ ផ្ការំដួលនិងសែនពិដោរ ដើម្បីយកទៅធ្វើបង្ហាញ តាមរយៈស្រែ របស់ពួកគាត់ផ្ទាល់ចំនួន២៥បង្ហាញដោយផ្តល់ពូជស្រូវ ពី ៣ ទៅ ៦ គីឡូក្រាម។ដោយឡែកគំរោងទុនវិនិយោគខេត្ត ភីធ បានធ្វើ ប-វ-ស ចំនួន២៧ បង្ហាញ ក្នុងមួយបង្ហាញផ្តល់ពូជស្រូវ ១៨គីឡូក្រាម។ ចាប់ពីខែកក្កដា រហូតដល់បច្ចុប្បន្ននេះមន្ទីរកសិកម្ម ខេត្តបានធ្វើស្រែបង្ហាញ ប-វ-ស ជាមួយសិករតាមបណ្តាភូមិ-ឃុំមួយចំនួន ក្នុងខេត្តបាត់ដំបង។ ស្រុកបាត់ដំបងធ្វើនៅឃុំវត្តគរ និង ឃុំអូម៉ាល់បានចំនួន ០,៥៨ហិកតា ស្រុកថ្មគោលអនុវត្តបាន ចំនួន៤ឃុំគឺឃុំតាប៉ុន ឃុំជ្រៃ ឃុំបឹងព្រីង ឃុំអូតាគីបាន ១,៤៨ហិកតា ស្រុកបានណន់អនុវត្តនៅឃុំចំនួន២គឺឃុំបាយដំរាំ និង ឃុំ តាគ្រាមបាន ០,៣២ហិកតា ស្រុកបវេលអនុវត្តបាន ៨បង្ហាញក្នុងឃុំចំនួន២គឺឃុំបវេលនិងឃុំខ្នាចរមាសបានចំនួន២,៥៦ ហិកតា ស្រុកមោងឫស្សីអនុវត្តបានស្រែបង្ហាញ ចំនួន២៩ ក្នុងឃុំចំនួន៣មានឃុំគារ ឃុំជ្រៃនិងឃុំមោងបានចំនួន១៨ហិកតា ស្រុកសង្កែ អនុវត្តបាន៤ បង្ហាញក្នុងឃុំ ចំនួន៣ មានឃុំតាប៉ុន ឃុំរាំងកេសី និងឃុំរការបានចំនួន ០,៨៨ហិកតា ស្រុកឯកភ្នំអនុវត្តបាន២បង្ហាញក្នុងឃុំចំនួន២ មានឃុំពាមឯក និងឃុំព្រែកនរិន្ទបាន ០,២២ហិកតា។ សរុបទាំងអស់ការធ្វើស្រែបង្ហាញបានចំនួន ៥២ បង្ហាញក្នុងឃុំចំនួន ២០នៃស្រុកចំនួន ៧ សំរេចបាន២៣,០៤ហិកតា។ ដើម្បីបង្កើននូវប្រសិទ្ធភាព លើការងារផ្សព្វផ្សាយ នូវ បច្ចេកទេស ប-វ-សនេះឱ្យកាន់តែប្រសើរថែមទៀតទៅតាមបណ្តាស្ថានីយកសិកម្ម យើងបានធ្វើស្រែបង្ហាញ នូវ បច្ចេកទេសនេះ ដោយអនុវត្តជារបៀប ផលិតពូជក្នុងស្ថានីយទាំង៤ បានចំនួន២,៥ហិកតា ដោយប្រើប្រាស់ពូជសែនពីដោរ និង ពូជ ផ្ការូដួលសំរាប់ធ្វើ ការបង្ហាញដល់ កសិករដែលនៅជុំវិញ និង ដល់ស្ថានីយនានា ដែលពាក់ព័ន្ធ។ ចំពោះការចិញ្ចឹមសត្វភាគច្រើន ចិញ្ចឹមជា លក្ខណៈ គ្រួសារ ការចិញ្ចឹមដែលមាន ទ្រងទ្រាយជាកសិដ្ឋាន មានចំនួនតិចតួចណាស់ ។ ជារៀងរាល់ឆ្នាំ មុនរដូវដាំដុះការិយាល័យបសុព្យាបាលបានរៀបចំវិធានការ ចុះចាក់វ៉ាក់សាំងការពារជំងឺ ឆ្លងនៅគ្រប់ស្រុក។ តាមការសង្កេត ឃើញស្ថានភាព ជំងឺឆ្លងសត្វពាហនៈនៅតាមស្រុកខ្លះ ក្នុងខេត្ត និង មានងាប់តិចតួច។ ឆ្នាំនេះសត្វមាន់ ទាមានកើតជំងឺងាប់រាប់ពាន់ក្បាលនៅស្រុកមួយចំនួន តែមិនទាក់ទង និងជំងឺគ្រុនផ្តាសាយបក្សីទេ។ ឯការចិញ្ចឹមគោ ក្របី ជ្រូក មាន់ ទា មានការកើនឡើងជាងឆ្នាំ២០០៥។
-
- ឡូត៍នេសាទមានចំនួន ១២ឡូត៍ ក្នុងនោះគាត់ឱ្យអ្នកនេសាទ ជាលក្ខណៈគ្រួសារមានចំនួន៣ឡូត៍ និង ៩ឡូត៍ទៀតត្រូវបញ្ចប់កិច្ចសន្យានៅ ឆ្នាំ២០០៩។
- អាជីវកម្មនេសាទឧស្សាហកម្មសំរេចបាន៧.០១០តោនមានការកើនឡើងចំនួន១.៨១០តោន
- នេសាទគ្រួសារក្នុងដែននេសាទសរុបបាន១៨០០តោនមានការថយចុះ១៨០០តោន។ នេសាទគ្រួសារនៅតាមវាលស្រែសំរេចបាន៩៩០តោន
- សហគមន៍នេសាទ ៣៧សហគមន៍ មានសមាជិកជាង ៣០០នាក់ក្នុងមួយសមាគមន៍។